ផុសថ្មីៗ

គួរយកចិត្តទុកដាក់លើ សក់ដែលប្រែជាស្កូវមុនអាយុបែបនេះថាមកពីមូលហេតុអ្វី?

ពីព្រោះវាអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនធំ...!
ពីណាៗក៏តែងតែមានសក់ប្រែជាស្កូវបានដែរជាពិសេសនៅពេលដែល
ចាស់ទៅប៉ុន្តែក្នុងករណីដែលអ្នកមានបញ្ហាសក់ស្កូវច្រើនទាំងវៃមិន
ទាន់ ៤០ ផងនោះវាអាចជាសញ្ញាណគ្រោះថ្នាក់ទៅវិញបើចង់ដឹងថា
សក់ស្កូវមុនអាយុបណ្តាលមកពីមូលហេតុសុខភាពអ្វីខ្លះនោះ  សូមតាមដានដូចខាងក្រោម ៖

១. ជំងឺបេះដូង
សម្រាប់បុរសៗប្រសិនបើមានបញ្ហាសក់ស្កូវច្រើនអ្នកគួរតែទៅពិគ្រោះ
ជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូងឲ្យបានឆាប់អ្នកវិទ្យាសាស្រ្តបាន
លើកឡើងថាវាអាចបណ្តាលមកពីសម្ពាធឈាមទាបនៅត្រង់បេះដូង។
នៅដំណាក់កាលដំបូងជំងឺនេះគ្មានបញ្ចេញរោគសញ្ញាអ្វីទាំងអស់ដូចនេះ
 សូមអ្នកយកចិត្តទុកដាក់ពិនិត្យលើពណ៌សក់របស់អ្នកដើម្បីទទួលបាន
ការព្យាបាលត្រឹមត្រូវ។

២. ការកើនឡើងនូវសារធាតុ Peroxide
 ពេលធម្មតា ឫសសក់ផលិតនូវសារធាតុ hydrogen peroxideមួយចំនួនតូចប៉ុណ្ណោះប៉ុន្តែក្នុងករណីការផលិតរបស់ដែលមានជាតគីមី
វាកើនឡើងច្រើនពេក វាអាចធ្វើឲ្យសក់របស់អ្នកប្រែពណ៌បាន។
 អ្នកអាចទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបន្ថែមដើម្បីអាចទទួលបាន
ថ្នាំព្យាបាលបានត្រឹមត្រូវផងដែរ។

៣. កង្វះវីតាមីន D3 និងវីតាមីន B12
អ្នកវិទ្យាសាស្រ្ត បានរកឃើញថា រាងកាយដែលខ្វះជាតិ វីតាមីន B12 រួមទាំងវីតាមីន D3 អាចបណ្តាលឲ្យបាត់បង់ ជាតិមេឡានីនបាន (ដែលជាសារធាតុ ផ្តល់ពណ៌ដល់ស្បែកនិងសក់)ហេតុនេះអ្វីដែលអ្នក
អាចធ្វើបានដើម្បីបញ្ឈប់បញ្ហាសក់ស្កូវមុនវៃគឺទទួលទានអាហារឲ្យមា
នតុល្យភាព។

៤. ការជក់បារីអ្នកដែលជក់បារី
អាចបណ្តាលឲ្យសក់ប្រែជាស្កូវបានយ៉ាងងាយ និងដុះយ៉ាងរហ័ស ជាជាងអ្នកមិនជក់បារី។ ជាពិសេស ទម្លាប់មិនល្អសម្រាប់សុខភាព
មួយនេះអាចបណ្តាលឲ្យអ្នកមានបញ្ហាជ្រុះសក់ថែមទៀតផងជាក់ស្តែង បញ្ហាសក់ស្កូវមុនអាយុមិនមែនបណ្តាលមកពីសុខភាពមិនល្អទាំងអស់
នោះទេពេលខ្លះវាក៏បណ្តាលមកពីកត្តាហ្សែនដែរឧទាហរណ៍ដូចជាអ្នក
មានឪពុកម្តាយជួបប្រទះបញ្ហាសក់ស្កូវមុនអាយុដូចជាអ្នកដែរ។
 ជាងនេះទៅទៀតអ្នកវិទ្យាសាស្រ្តក៏បានរកឃើញថាកត្តាហ្សែនពិតជា
អាចបណ្តាលឲ្យមានបញ្ហាសក់ស្កូវមុនអាយុនិងជាតំណពូជផងដែរ៕ 

No comments