ផុសថ្មីៗ

គន្លឹះ ៥ចំណុចសម្រាប់អ្នកដែលចង់ឡើងទម្ងន់ ដោយមិនចាំបាច់បារម្ភថា ប៉ះពាល់ដល់សុខភាពឡើយ


នាពេលបច្ចប្បន្ននេះមនុស្សយើងភាគច្រើនមានតែចង់សម្រកទម្ងន់ប៉ុន្តែនៅតែមានមនុស្សមួយចំនួនទៀត ដែលមានរាងស្គមៗ កំពុងតែពិបាកបង្កើនទម្ងន់ខ្លួនទៅវិញ។ ជាការពិតណាស់អ្នកស្គមពេកមិនត្រឹមតែមិនសូវស្អាតនោះទេថែមទាំងមានសុខភាពមិនរឹងមាំថែមទៀតផង
ដូច្នេះចង់ដឹងពីគន្លឹះបង្កើនទម្ងន់ដោយមិនប៉ះពាល់សុខភាពរួមមានដូចខាងក្រោម៖

១. ញ៉ាំរៀងរាល់ ៤ ម៉ោងម្តង
រាងកាយរបស់អ្នកត្រូវការថាមពលច្រើនប្រសិនបើអ្នកដែលចង់មានសាច់មានឈាមនោះគឺមិនត្រូវអត់អាហារ
មួយពេលណាបានឡើយប៉ុន្តែដើម្បីទទួលបានថាមពលគ្រប់គ្រាន់និងជាលិកាសាច់ដុំកើនអ្នកត្រូវទទួលទាន
អាហាររៀងរាល់ពេល៣ទៅ៤ម៉ោងម្តងជាពិសេសត្រូវតែទៀងទាត់ទើបទទួលបានលទ្ធផលល្អ។

២. ញ៉ាំអាហារច្រើនមុខក្នុងពេលជាមួយគ្នា
យ៉ាងហោចណាស់ក៏ត្រូវញ៉ាំអាហារបីប្រភេទខុសៗគ្នាក្នុងពេលជាមួយគ្នាអ្នកអាចញ៉ាំនំប៉័ងលាយជាមួយចេក ព្រមទាំងថែមទឹកដោះគោឬទឹកសណ្តែកជាមួយផងទើបជាការល្អពីព្រោះវាផ្តល់នូវសារធាតុចិញ្ចឹម ដ៏សម្បូរដល់រាងកាយរបស់អ្នក។

៣. ទទូលទានអាហារណាដែលផ្តល់អាហារូបត្ថម្ភខ្ពស់
អ្នកអាចជ្រើសរើសអាហារសម្រាប់ទទួលទានបន្ថែមដូចជាដំណាប់ឬផ្លែឈើស្ងួតៗ(ដូចជាទំពាំងបាយជូរក្រៀមជាដើម)
និងសូកូឡាដោយសារតែវាមានផ្ទុកនូវអាហាររូបត្ថម្ភខ្ពស់រួមមានកាបូនីដ្រាតប្រូតេអ៊ីននិងជាតិខ្លាញ់ល្អសម្រាប់អ្នក
ចង់ឡើងសាច់ហើយជាពិសេសមិនត្រូវទទួលទានក្នុងបរិមាណច្រើនឡើយ។

៤. ទទួលទានភេសជ្ជៈឲ្យច្រើនផង
ថ្វីត្បិតមិនសូវឆ្អែតដូចអាហាររឹងក៏អ្នកត្រូវការវាដើម្បីជួយបំពេញអាហាររូបត្ថម្ភបន្ថែមជាច្រើនជាពិសេសគឺប្រូតេអ៊ីន
ដើម្បីឡើងទម្ងន់បានជោគជ័យផងដែរជម្រើសល្អបំផុតគឺឧស្សាហ៍ទទួលទានទឹកក្រូចច្របាច់ស្រស់ៗ
ទឹកដោះគោឆៅទឹកផ្លែឈើក្រឡុកឬទឹកសណ្តែកជាដើម។

៥. ទទូលទានអាហារមុនចូលគេង
រៀងរាល់នៅពេលដែលអ្នកគេងរាងកាយរបស់អ្នកនិងដំណើរការសរីរាង្គរបស់អ្នកឡើងវិញហេតុនេះប្រសិនបើអ្នកទទួល
ទានមុនពេលចូលគេងបន្តិចសារធាតុចិញ្ចឹមរបស់អាហារទាំងនោះនិងជ្រាមចូលជាលិការាងកាយអ្នកបានយ៉ាងងាយនឹង
ជ្រាបចូលសាច់ដុំថែមទៀតផងអ្នកនឹងសង្កេតឃើញពីភាពខុសប្លែកយ៉ាងឆាប់រហ័សជាពិសេសត្រូវទទួលទានអាហារដែលល្អ
សម្រាប់សុខភាពផងដូចជាបន្លែសាច់មាន់ សាច់ត្រីជាដើម..។

No comments