ពេលក្អែបទិចបំបាត់ដូចម្តេចកុំឱ្យឈឺចាប់ខ្លាំង
ក្អែបជាសត្វមានពិសហើយបើចៃដន្យថ្ងៃណាមួយអ្នកត្រូវសត្វក្អែបទិច ចាំបាច់ត្រូវចេះធ្វើការបំបាត់ទៅវិញជាបន្ទាន់ទើបវាមិនទទួលរងអាការហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។សម្រាប់ អ្នកខ្លះដែលចាញ់សារជាតិពិសរបស់សត្វក្អែប អាចបង្កការគ្រុន រមូលពោះក្អួតនិងបាក់កម្លាំងទៀតផង។
*វិធីសង្ក្រោះបឋម
បើសិនត្រូវខាំបរិវេណដៃនិងជើង ចាំបាច់ត្រូវព្យាយាមដាក់សំយ៉ុងដៃចុះឱ្យបានទាបបំផុត។ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់ម្រាមដៃនិងម្រាមជើង ឱ្យរកខ្សែឬក្រណាត់មកធ្វើការចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិសរីករាលដាល់ទៅកាន់កន្លែងផ្សេងទៀត។

ក្រោយពីនោះឱ្យប្រើអាល់កុលឬធ្វើការលាងសម្អាតដោយទឹក្បុងពីផ្លែកន្ទឹមធ្វើការសម្អាតរោគ។បន្ទាប់ពីនោះឱ្យធ្វើការស្អំទឹកត្រជាក់ត្រង់បរិវេណដែលត្រូវខាំដើម្បីកាត់បន្ថយនូវអាការហើមនិងលេបថ្នាំដើម្បីបំបាត់អាការឈឺចាប់
ដោយឡែកសម្រាប់ការព្យាបាលបឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំឱ្យប្រើត្រង់កន្លែងដែលសត្វក្អែបខាំនោះជូតដោយទឹកខ្មេះឬប្រើជ័រល្ហុងខ្ចី ធ្វើការប៉ាតពីលើដើម្បីជួយកាត់បន្ថយអាការឈឺចាប់មួយចំនួនទៅវិញ។
ដោយឡែកសម្រាប់ការព្យាបាលបឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំឱ្យប្រើត្រង់កន្លែងដែលសត្វក្អែបខាំនោះជូតដោយទឹកខ្មេះឬប្រើជ័រល្ហុងខ្ចី ធ្វើការប៉ាតពីលើដើម្បីជួយកាត់បន្ថយអាការឈឺចាប់មួយចំនួនទៅវិញ។
No comments
Post a Comment