សម្រាប់អ្នកដែលលិង្គមិនរឹងហើយខ្សោយភ្លូវភេទគូរតែអានអោយចប់វាអាចជួយលោកអ្នកបាន១០០%
ចូរបញ្ចូលសាច់គ្រប់ប្រភេទទៅក្នុងរបបអាហារអ្នក ព្រោះវាអាចជួយពង្រឹងដល់ជីវិតផ្លូវភេទបាន។ សាច់គោសាច់មាន់ និងសាច់ជ្រូកផ្ទុកទោដោយសារធាតុ Carnitine, L-arginine និងស័ង្គសី។ Carnitine និង L-arginine ជាអាស៊ីតអាមីណេម្យ៉ាងដែលអាចពង្រឹងដល់លំហូរឈាម។លំហូរឈាមដែលរលូននិងគ្មានការស្ទះគឺជារឿងដ៏សំខាន់មួយដើម្បីជួយឲ្យបុរសនិងស្ត្រីមានការឆ្លើយតបខាងផ្លូវភេទបានយ៉ាងល្អ។ ជីវជាតិពីរនេះក៏អាចព្យាបាលបញ្ហាលិង្គមិនឡើងរឹងរបស់បុរសមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាតិស័ង្គសីវិញ ជាជាតិរ៉ែដ៏សំខាន់ដែលត្រូវបានគេស្គាល់ថា ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ប៉ុន្តែក៏ដើរតួនាទីសំខាន់ចំពោះមុខងារផ្លូវភេទដែរ ព្រោះការកង្វះជាតិស័ង្គសីនឹងធ្វើឲ្យលិង្គមិនឡើងរឹង និងកង្វះអ័រម៉ូនភេទប្រុសទៀតផង។
២.អ័យស្ទើ
សមាសធាតុផ្តល់សម្រើបផ្លូវភេទរបស់អ័យស្ទើ ត្រូវបានគេរកឃើញយូរណាស់មកហើយ ព្រោះវាជួយបង្កើនចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន។ ការបង្កើនការផលិតអ័រម៉ូនមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជួយពង្រឹងភាពខ្លាំងរបស់ផ្លូវភេទបុរសភាគច្រើន។ អ័យស្ទើក៏ជាប្រភពដ៏ឆ្លាតវៃនៃជាតិស័ង្គសីផងដែរ។
៣.ត្រីសាលម៉ុង
ប្រភេទត្រីមួយនេះមានភាពពេញនិយមខ្លាំងណាស់ដោយសារតែវាផ្ទុកទៅដោយសារធាតុអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អចំពោះសុខភាពបេះដូង។ម្យ៉ាងវិញទៀត វាជារបស់ដ៏សំខាន់មួយសម្រាប់ជំរុញដល់ជីវិតផ្លូវភេទកាន់តែល្អប្រសើរជាងមុនផងដែរ។ អូមេហ្គាបី ប្រហែលជាជួយបង្ការកុំឲ្យមានកំណកក្នុងសរសៃឈាម ដែលជាហេតុនាំឲ្យលំហូរឈាមក្នុងខ្លួនហូរកាន់តែស្រួលថែមទៀតផង៕
No comments
Post a Comment