ផុសថ្មីៗ

អាការៈ​ទាំង៩នេះហើយ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ញៀន​នឹង​ការ​រួមភេទ​មិនអាចឈម់បាន!


​ការដែល​ញៀន​នឹង​ការរួម​រក្សអាច​ជា​រឿង​ពិបាក​សម្គាល់​អាការៈ​របស់​វា​នៅ​ខាងក្រៅ​ណាស់​។ ប៉ុន្តែ​ការ​ញៀន​ភាគច្រើន​អាច​នឹង​មើលមិនឃើញ​តាមរយៈ​អាកប្បកិរិយា​របស់​មនុស្ស​ទេ ហើយក៏​មិន​អាច​ឲ្យ​ប្តី​ប្រពន្ធ ឬ​ដៃគូ និង​សមាជិក​គ្រួសារ​ដឹង​ដែរ​។ ប៉ុន្តែ ពេលខ្លះ អាការៈ​របស់​វា​អាច​នឹង​សម្គាល់​ដឹងបាន​។ មនុស្ស​ម្នាក់​ដែល​អាច​គិត​ថា​ញៀន​នឹង​ការ​រួមភេទ​ទំនង​ជា​បង្ហាញ​អាការៈ​ខាងក្រៅ​ដូចខាងក្រោម​នេះ​៖


​​មាន​ការគិត និង​ស្រមៃ​អំពី​ការ​រួមភេទ​ជ្រាំ​ដែលៗ ឬ​រ៉ាំរ៉ៃ​
២.  ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ច្រើន​នាក់​ដោយ​រួម​ភេទ​ទាំង​មនុស្ស​ចម្លែក​ផងដែរ​
៣.   ​ចេះ​តែ​រក​វិធី​កុហក​ដើម្បី​លាក់បាំង​ភាព​ញៀន​របស់​ពួកគេ​
៤.    ​ចេះតែ​ចង់​បាន​ការ​រួមភេទ ទោះបីជា​សកម្មភាព​នោះ​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ ការងារ ឬ​ធ្វើ​អ្វីមួយ​ផ្លូវការ​ក៏ដោយ​
៥.  ​មិន​អាច​ឈប់ ឬ​គ្រប់គ្រង​អាកប្បកិរិយា​ខ្លួនឯងបាន​
៦.  ​ធ្វើឲ្យ​ខ្លួន​ឯង ឬ​អ្នកដទៃ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ដោយសារ​តែ​សកម្មភាព​ផ្លូវភេទ​របស់​ខ្លួន​
៧.  ​អាច​នឹង​មាន​បទល្មើស​រួមភេទ​ជា​ញឹកញាប់​
៨.    ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​កំហុស​ក្រោយពី​រួមភេទ​រួច​​
៩.​    ​មាន​ផលវិបាក​ផ្ទាល់​ខ្លួន​បែប​អវិជ្ជមាន​ច្រើន​ថែម​ទៀត​។​



​ការដែល​ញៀន​នឹង​ការរួម​រក្ស​អាច​ជា​រឿង​មួយ​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ណាស់​។ យក​ល្អ​គួរតែ​ចាំ​ថា ការរីករាយ​នឹង​សកម្មភាព​ផ្លូវភេទ​មិនមែន​ធ្វើឲ្យ​មនុស្ស​ម្នាក់ញៀន​ឡើយ តែ​គឺជា​រឿង​ធម្មតា​។ ពេលខ្លះ ការចាប់អារម្មណ៍​ខាង​ផ្លូវភេទ​ប្រហែល​អាច​ជា​រឿង​មិន​ត្រូវ​គ្នា​រវាង​ដៃគូ​ស្នេហា​ម្នាក់ៗ ក៏ប៉ុន្តែ​មិនមែន​មានន័យថា​ជាការ​ញៀន​នឹង​ការ​រួមភេទ​ទេ​។


ជាទូទៅ ការ​ញៀន​ទៅនឹង​ការ​រួមភេទ​គឺជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ត្រូវការ​ធ្វើ​សកម្មភាព​ផ្លូវភេទ​ជាប់ និង​មិន​អាច​គ្រប់គ្រង​វា​បាន​។ និយាយ​រួម ចំណង់​ផ្លូវភេទ​របស់​អ្នកជំងឺ​បែបនេះ គឺ​មិន​ចេះ​គ្រប់គ្រាន់​ឡើយ ហើយ តែងតែ​ចង់​បន្ថែម​ជាប់​រហូតhahah​៕

No comments